Test Banner Top whole
Welcome to My Best Summary (MBS)!:... Advertise your products and services on our website with a reasonable price to be known Worldwide. Contact us now at 012 88 00 95, 010 88 00 95 or E-mail: ads@mybestsummary.com
Find Ads In Location 
276 days ago
១៤ប្រទេសមានច្បាប់ឲ្យមនុស្ស ស្រឡាញ់ភេទដូចគ្នា ខាងក្រោមនេះគឺជាប្រទេសទាំង១៤ដែលបាន អនុម័តច្បាប់ ឲ្យមានអាពាហ៍ពិពាហ៍សម្រាប់ក្រុមមនុស្ស ស្រឡាញ់ភេទដូចគ្នាដោយរាប់ពីប្រទេសទើបអនុម័តថ្មីៗ។ ...

Best Summary in Society

សារៈប្រយោជន៍ទាំង១០នៃការរួមភេទ

សារៈប្រយោជន៍ទាំង១០ នៃការរួមភេទ

 

ល.រ ប្រយោជន៍ទាំង១០ នៃការរួមភេទ  បរិយាយពីប្រយោជន៍និមួយៗ
1 ជាការហាត់ប្រាណ ការរួមភេទ ជាផ្នែកមួយនៃការហាត់ប្រាណ។ នេះជាទិន្នន័យបានពីអំណះអំណាងរបស់ក្រុមគ្រូពេទ្យ នៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ ដែលបានណែនាំថា ការរួមភេទ ក្នុង១សប្តាហ៍ ៣ដង អាចជួយដុតបំផ្លាញថាមពលបានប្រមាណ ៧.៥០០កាឡូរី ក្នុង១ឆ្នាំ ឬស្មើនឹងការរត់ចម្ងាយ ប្រមាណ១២០គ.ម។
2 ជួយបង្កើនការដកដង្ហើម ការរួមភេទ អាចជួយបង្កើនបរិមាណខ្យល់អុកស៊ីហ្សែន ក្នុងកោសិកា និងជួយឱ្យដំណើរការរបស់អវយវៈ និងភ្នាស មានប្រសិទ្ធភាពពេញលេញល្អ។
3 ជួយព្យាបាលឆ្អឹងនិងសាច់ដុំ ឱ្យរឹងមាំ គ្រប់ចលនារបស់រាងកាយ នឹងជួយឱ្យកម្រិតអ័រម៉ូនថេស្តូស្តេរ៉ូន មានបរិមាណ កើនឡើង។ នេះជាអំណះអំណាងរបស់វេជ្ជបណ្ឌិត ទទួលបន្ទុកផ្នែកការព្យាបាលពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងជីវិតគូ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ណថវេសស្ទើន ដោយបានបញ្ជាក់ថា អ័រម៉ូនថេស្តូស្តេរ៉ូន ត្រូវបានគេជឿថា អាចជួយព្យាបាល ឆ្អឹង និងសាច់ដុំរបស់បុរស ឱ្យរឹងប៉ឹងមាំមួន។
4 ការពារក្រពេញប្រូស្តាត ក្រុមវេជ្ជបណ្ឌិតដែលបានធ្វើការសិក្សាស្រាវជ្រាវ លើករណីនេះ បានប្រាប់ថា បញ្ហាក្រពេញប្រូស្តាតរបស់បុរស អាចប្រសើរឡើង ឬកាន់តែអាក្រក់ អាស្រ័យលើការស្ទះដោយវត្ថុរាវក្នុងក្រពេញប្រូស្តាត។ ការបញ្ចោញទឹកកាមជាប្រចាំ នឹងជួយលាងជម្រះវត្ថុរាវទាំងនោះ។
5 ផ្តល់អាហារបំប៉នដែលមិនចាំបាច់ទទួលទាន DHEA (Dehydroepiandrosterone) គឺជាអាហារបំប៉នមួយ ក្នុងចំណោមអាហារបំប៉នដែលមនុស្សយើងនិយមទទួលទាន។ ក្នុងពេលរួមរ័ក មុនពេលឈានដល់ចំណុចកំពូល និងការបញ្ចោញទឹកកាម អ័រម៉ូន DHEA នឹងបាញ់ខ្លាំងជាងពេលធម្មតា ៣-៥ដង។
6 កាត់បន្ថយភាពតប់ប្រមល់ ក្រុមអ្នកជំនាញ យល់ឃើញស្របគ្នាថា ការរួមភេទ ជាវិធីមួយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយភាពតប់ប្រមល់។
7 កាត់បន្ថយការឈឺចាប់ វេជ្ជបណ្ឌិតប្រធានសមាគមនៃអ្នកសិក្សាផ្នែកផ្លូវភេទ អាមេរិក បានបញ្ជាក់ឱ្យដឹងថា សិច អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលឡើងដោយជំងឺសន្លាក់ឆ្អឹង អាការឈឺចាប់សាច់ដុំ ឬឈឺក្បាល បាន។ អ័រម៉ូន ដែលបានបញ្ចោញមក នៅពេលកើតមានអារម្មណ៍ផ្លូវភេទ និងពេលឈានដល់ចំណុចកំពូល នឹងជួយបន្ថែមនូវភាពអត់ធន់ដល់ការឈឺចាប់បាន កាន់តែច្រើនឡើង។
8 កាត់បន្ថយកូលេស្តេរ៉ូល ការរួមភេទជាប្រចាំ អាចជួយកាត់បន្ថយបរិមាណខ្លាញ់ក្នុងឈាម (កូលេស្តេរ៉ូល) ជារួមរបស់ រាងកាយបានតិចតួចដែរ ព្រមទាំងធ្វើឱ្យមានការប្រែប្រួលរវាងខ្លាញ់ល្អ នឹងខ្លាញ់មិនល្អ ឱ្យបានល្អឡើង។
9 សាងភាពស្នេហ៍ស្និទ្ធ ការបបោសអង្អែល ដោយសេចក្តីស្រលាញ់ អាចជួយបង្កើននូវកម្រិតអុកស៊ីតូស៊ីន ដែលជា អ័រម៉ូនជួយភ្ជាប់នូវភាពស្នេហ៍ស្និទ្ធ រវាងគូស្នេហ៍បាន។
10 ជួយបង្កើនអ័រម៉ូនតាមបែបធម្មជាតិ ការរួមភេទជាប្រចាំ អាចជួយបង្កើនកម្រិតអេស្ត្រូចេនឱ្យស្ត្រី ជួយការពារបេះដូង និងជួយឱ្យភ្នាសនៅក្នុងទ្វារមាស មានភាពយឺតយារបានប្រសើរឡើង៕

 

Ads category

Test banner 240x65

Our Sponsors

Our online people

We have 12 guests and no members online

Advertiser Login

Test banner 240x65 2
Test banner 240x65 3
Test banner 240x65 4

Flag Counter

Visitors Counter

2187864
Today
Yesterday
All days
94
155
2187864

Your IP: 34.228.30.69
Now is: 2018-12-17 16:50